f ▶ ✈ 𝕏
MOONINGNEWS ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ រាល់ថ្ងៃ
ទំព័រដើម ជាតិ សេដ្ឋកិច្ច កីឡា សង្គម វីដេអូ ទាក់ទង
វីដេអូព័ត៌មានសំខាន់ LIVE
▶
ការិយាល័យរដ្ឋាភិបាលប្រកាសផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មី សម្រាប់ឆ្នាំខាងមុខ

ក្រុមហ៊ុនក្នុងស្រុកបង្កើនការវិនិយោគលើវិស័យបច្ចេកវិទ្យា

ម៉ោង២ មុន

កម្មវិធីកីឡាតំបន់បើកនៅសប្តាហ៍នេះ ទាក់ទាញអ្នកគាំទ្រច្រើន

ម៉ោង៤ មុន

អាកាសធាតុប្រែប្រួល៖ អ្វីដែលប្រជាពលរដ្ឋគួរប្រុងប្រយ័ត្ន

ម៉ោង៦ មុន

ព័ត៌មានថ្មីៗ

មើលទាំងអស់ »

លោកស្រី Delphine Schantz តំណាងប្រចាំតំបន់នៃការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម

music · Thursday, September 24, 2026

 


លោកស្រី Delphine Schantz តំណាងប្រចាំតំបន់នៃការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានគូសបញ្ជាក់ថា ការឆបោកតាមអនឡាញកំពុងក្លាយជាប្រភពចំណូលដ៏សំខាន់របស់ឧក្រិដ្ឋកម្មដែលមានការរៀបចំជាប្រព័ន្ធ និងកំពុងពង្រីកខ្លួនយ៉ាងឆាប់រហ័សឆ្លងកាត់ព្រំដែន ហើយការខាតបង់ដោយសារការឆបោកនៅអាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់ មានចំនួនរហូតដល់១១៤ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ខណៈចំនួននេះកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ 

ការគូសបញ្ជាក់របស់លោកស្រីតំណាងប្រចាំតំបន់នៃការិយាល័យអង្គការសហប្រជាជាតិបែបនេះ ក្នុងសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ លោកស្រី Delphine Schantz បានលើកឡើងថា តួលេខនេះមិនទាន់រាប់បញ្ចូលការខាតបង់នៅតំបន់ផ្សេងទៀតនៃពិភពលោកនៅឡើយទេ។ 

លោកស្រីបានបញ្ជាក់ដែរថា សហរដ្ឋអាមេរិកក៏បានប៉ាន់ប្រមាណថា ការខាតបង់ដោយសារការឆបោកមានប្រមាណ១០ពាន់លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ ខណៈ EUROPOL បានចាត់ទុកគម្រោងឆបោកនេះថា ជាវិស័យដែលកំពុងពង្រីកលឿនបំផុតមួយក្នុងចំណោមឧក្រិដ្ឋកម្មដែលមានការរៀបចំជាប្រព័ន្ធ។ 

លោកស្រីបានអះអាងថា៖ «ការឆបោកតាមអនឡាញមិនត្រឹមតែធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច ទំនុកចិត្តរបស់ប្រជាជនចំពោះស្ថាប័ន និងនីតិរដ្ឋផងដែរ»។ បើតាមលោកស្រី Delphine Schantz ប្រាក់ចំណូលពីការឆបោកទាំងនេះ ត្រូវបានយកទៅវិនិយោគឡើងវិញ ដើម្បីពង្រីកប្រព័ន្ធឧក្រិដ្ឋកម្មឱ្យកាន់តែធំ និងស្មុគស្មាញ។

 ទន្ទឹមនេះ តាមការវាយតម្លៃរបស់ UNODC ឧស្សាហកម្មឆបោកនៅអាស៊ីអាគ្នេយ៍កំពុងផ្លាស់ប្តូរពីបណ្តាញឧក្រិដ្ឋកម្មដែលបែកខ្ញែក ទៅជាសេដ្ឋកិច្ចឧក្រិដ្ឋកម្មឆ្លងដែនតែមួយ ដែលដំណើរការដោយបច្ចេកវិទ្យា។ លោកស្រីបានអះអាងទៀតថា៖ «បណ្តាញទាំងនេះមានផ្នែកឯកទេសពាក់ព័ន្ធនឹងការលាងលុយ ការជួញដូរមនុស្ស ការរត់ពន្ធជនចំណាកស្រុក និងការប្រមូលទិន្នន័យ ហើយផ្នែកទាំងនេះត្រូវបានភ្ជាប់គ្នាជាប្រព័ន្ធ»។ 

 លោកស្រី Delphine Schantz បានប្រៀបធៀបរបៀបប្រតិបត្តិការរបស់បណ្តាញឧក្រិដ្ឋកម្មទាំងនេះទៅនឹង “ការផ្តល់សិទ្ធិអាជីវកម្មជាបណ្តាញ” ដោយសារពួកគេអាចផ្តល់សេវាកម្ម និងសហការគ្នាឆ្លងកាត់ព្រំដែន។ 

ស្ថានភាពនេះធ្វើឱ្យស្ថាប័នអនុវត្តច្បាប់កាន់តែពិបាកក្នុងការបែងចែករវាងជនរងគ្រោះ និងជនប្រព្រឹត្តបទល្មើស ព្រមទាំងធានាការការពារ និងជួយសង្គ្រោះជនរងគ្រោះឱ្យបានគ្រប់គ្រាន់។ លោកស្រីក៏បានព្រមានផងដែរថា ឧក្រិដ្ឋជនកំពុងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដូចជា រូបិយប័ណ្ណគ្រីបតូ អ្នកផ្តល់សេវាទ្រព្យសកម្មនិម្មិត និងមេរោគកុំព្យូទ័រ ដើម្បីពង្រីកសកម្មភាពរបស់ខ្លួន និងគេចចេញពីការអនុវត្តច្បាប់។

 «ក្រុមឧក្រិដ្ឋកម្មមួយចំនួនមិនត្រឹមតែប្រើប្រាស់បច្ចេកវិទ្យាថ្មីៗទេ ប៉ុន្តែថែមទាំងអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗដោយខ្លួនឯងផងដែរ»។ នេះគឺជាការបញ្ជាក់បន្ថែមរបស់លោកស្រី Delphine Schantz ។ ទោះជាយ៉ាងណា លោកស្រី Delphine Schantz បានស្វាគមន៍ចំពោះការឆ្លើយតបដែលកំពុងកើនឡើងនៅក្នុងតំបន់ ដោយមានការបង្កើតមជ្ឈមណ្ឌលប្រឆាំងការឆបោក ក្រុមការងារពិសេស និងការបង្កើនប្រតិបត្តិការអនុវត្តច្បាប់។

 ជាមួយគ្នានេះ លោកស្រី Delphine Schantz បានចាត់ទុកកម្ពុជា ជាឧទាហរណ៍មួយនៃប្រទេសដែលកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបិទប្រតិបត្តិការឆបោក។ លើសពីនេះទៀត ការបង្កើតគណៈកម្មការអន្តរក្រសួង/គណៈកម្មការពិសេសស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ និងការរៀបចំសន្និសីទអន្តរជាតិនេះ បង្ហាញពីការប្តេជ្ញាចិត្ត និងការបើកចំហររបស់កម្ពុជាក្នុងការសហការជាមួយប្រទេសដទៃ។ ក្នុងឱកាសនោះ លោកស្រី Delphine Schantz ក៏បានស្នើឱ្យផ្តោតលើវិស័យសំខាន់ៗចំនួន៥ រួមមាន ១. បង្កើតការយល់ដឹងរួមអំពីនិន្នាការ និងការវិវឌ្ឍនៃឧក្រិដ្ឋកម្មឆបោក។ 

២. ពង្រឹងក្របខណ្ឌច្បាប់ និងសមត្ថភាពប្រមូល គ្រប់គ្រង និងវិភាគភស្តុតាងឌីជីថល។

 ៣. ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងការចែករំលែកព័ត៌មាន។ 
៤. បង្កើនការចូលរួមរបស់វិស័យឯកជន ជាពិសេសវិស័យ FinTech និងបណ្តាញសង្គម។

 ៥. សិក្សាឱ្យបានច្បាស់អំពីលំហូរប្រាក់ចំណេញពីការឆបោក និងវិធីទប់ស្កាត់ការយកប្រាក់ទាំងនោះទៅពង្រីកប្រព័ន្ធឧក្រិដ្ឋកម្ម។

 លោកស្រីបានសង្កត់ធ្ងន់ថា៖ «ការឆបោកតាមអនឡាញមិនមែនជាបញ្ហាដែលប្រទេសណាមួយអាចដោះស្រាយដោយខ្លួនឯងបានឡើយ។ ដូច្នេះ ត្រូវការកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់នៅថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ ដើម្បីទប់ស្កាត់ការផ្លាស់ទីរបស់បណ្តាញឧក្រិដ្ឋកម្មពីកន្លែងមួយទៅកន្លែងមួយទៀត»។ លោកស្រីក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទនេះ និងបានអំពាវនាវឱ្យប្រទេសចូលរួមកំណត់ជំហានជាក់លាក់ និងអាចអនុវត្តបាន ដើម្បីបង្កើតការឆ្លើយតបដែលមានប្រសិទ្ធភាពជាងមុនចំពោះការឆបោកតាមអនឡាញ៕

ស្វែងរក

តាមដានពួកយើង

fFacebook ▶YouTube ✈Telegram 𝕏Twitter

អានច្រើនជាងគេ

  1. ផែនការកសាងស្ពានថ្មីភ្ជាប់ខេត្តជាប់ព្រំដែន ចាប់ផ្តើមឆាប់ៗនេះ
  2. តម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃមានស្ថេរភាពក្នុងរយៈពេល៣ខែចុងក្រោយ
  3. សិស្សានុសិស្សឆ្នើមទទួលអាហារូបករណ៍សិក្សាបន្តនៅបរទេស
  4. បច្ចេកវិទ្យា AI ត្រូវបានណែនាំឲ្យប្រើក្នុងវិស័យកសិកម្ម
  5. ព្រឹត្តិការណ៍វប្បធម៌ប្រពៃណីទាក់ទាញភ្ញៀវទេសចរច្រើន

ស្លាកព័ត៌មាន

នយោបាយ សេដ្ឋកិច្ច អប់រំ សុខភាព បច្ចេកវិទ្យា ទេសចរណ៍ កីឡា
MOONINGNEWS

ប្រភពព័ត៌មានទាន់ហេតុការណ៍ គួរឲ្យទុកចិត្ត សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ យើងផ្តោតលើភាពត្រឹមត្រូវ និងភាពរហ័សនៃការផ្សាយព័ត៌មាន។

ប្រភេទព័ត៌មាន
  • ជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • សង្គម
អំពីយើង
  • គោលការណ៍ឯកជនភាព
  • លក្ខខណ្ឌប្រើប្រាស់
  • ទាក់ទងផ្សាយពាណិជ្ជកម្ម
  • ទំនាក់ទំនងយើងខ្ញុំ
© MOONINGNEWS។ រក្សាសិទ្ធិគ្រប់យ៉ាង។ រចនានិងអភិវឌ្ឍន៍ដោយក្រុមការងារ MOONINGNEWS